គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុខសាន្តសម្រេចលុបបំណុលជូន ១០០% ទាំងស្រុងតែម្តង ចំពោះវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិ និងយុទ្ធជនដែលបានពិការភាពក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប

ក្នុងស្មារតីចងចាំមិនភ្លេចនូវគុណូបការៈដ៏ថ្លៃថ្លា និងវីរភាពដ៏អង់អាចក្លាហានឥតដែនកំណត់របស់កងទ័ពជាតិ ដែលបានបូជាកម្លាំងកាយចិត្ត សាច់ស្រស់ឈាមស្រស់ និងសេចក្តីសុខផ្ទាល់ខ្លួន ដើម្បីបុព្វហេតុជាតិមាតុភូមិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុខសាន្ត សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចេញពីបេះដូងចំពោះវីរយុទ្ធជនទាំងអស់។

 

ដើម្បីជាការតបស្នងនូវពលិកម្មដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាននេះ និងដើម្បីចូលរួមចំណែកសម្រាលបន្ទុកដ៏ធ្ងន់ធ្ងរដល់ក្រុមគ្រួសារនៃសពវីរជន យើងខ្ញុំមានកិត្តិយសសូមប្រកាសជូនដំណឹងអំពីការសម្រេចលុបបំណុលជូន ១០០% ទាំងស្រុងតែម្តង ចំពោះវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិ និងយុទ្ធជនដែលបានពិការភាពក្នុងបុព្វហេតុការពារបូរណភាពទឹកដី និងសន្តិភាពសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

 

សកម្មភាពនេះគឺជាការគោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ហើយក៏ជាសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ សុខសាន្ត ជាមួយវីរវុទ្ធជនដែលជាខ្នងបង្អែកដ៏រឹងមាំរបស់ជាតិ។